(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្រាវជ្រាវស្ដីពី «ប្រភេទត្រីនៅទន្លេសាប» និង «ប្រព័ន្ធជីពចរទឹកជំនន់តំបន់ទំនាបត្រូពិក៖បឹងទន្លេសាប ប្រទេសកម្ពុជា» នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា អាជ្ញាធរទន្លេសាប ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងនាមជាស្ថាប័នសម្របសម្រួល បាននិងកំពុងតែបន្តអនុវត្តបេសកកម្មការងារ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបានការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិតំបន់បឹងទន្លេសាប ទៅតាមផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០២៤-២០២៨) ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស កម្មវិធីអនុវត្តវាយតម្លៃសន្តិសុខទឹក និងភាពធន់នៅតំបន់ទន្លេសាប ដែលជាធាតុចូលដ៏មានសារសំខាន់ឈានទៅរៀបចំកសាងផែនទីបង្ហាញផ្លូវផែនការយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគ្រប់គ្រងអាងទន្លេសាបប្រកបដោយនិរន្តរភាព។លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យាកាន់តែទំនើប ការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាពលរដ្ឋ បាននិងកំពុងដាក់សម្ពាធដល់បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះនៃអាងទន្លេសាប ដែលកិច្ចការនេះតម្រូវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការចូលរួមសហការគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងក្របខ័ណ្ឌអាងទន្លេសាប ទាំងផ្នែកនយោបាយ បច្ចេកទេស និងអភិបាលកិច្ចស្ថាប័ន ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិបឹងទន្លេសាប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ