លោក តេង ស៊ីជុន បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានកត់សម្គាល់ថា ចិនសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងឈានទៅរកគ្នាទៅវិញទៅមក ធ្វើការដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។ក្រសួងការបរទេសចិន បានប្រកាសនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារទី២៣ធ្នូនេះថា ចាប់ពីថ្ងៃទី១៨រហូតមកដល់ថ្ងៃទី២៣ធ្នូ លោក តេង ស៊ីជុន បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើទស្សនកិច្ចនៅកម្ពុជា និងថៃ ហើយបានចូលរួមក្នុងការទូតរួមគ្នាលើការប៉ះទង្គិចតាមព្រំដែនថ្មីៗ រវាងប្រទេសទាំងពីរ។បេសកជនពិសេសរូបនេះ បានសង្កត់ធ្ងន់ថា អាទិភាពចម្បងសម្រាប់ប្រទេសថៃ និងកម្ពុជា គឺការព្រមព្រៀងលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្តការសន្ទនា និងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេដោយសន្តិវិធី។ក្រសួងការបរទេសចិនបានឲ្យដឹងថា នៅ កម្ពុជា លោក តេង បានជួបជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ការបរទេស ប្រាក់ សុខុន, លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ ទៀ សីហា និង មេបញ្ជាការ កងទ័ព ជើងគោក លោក ម៉ៅ សុផាន់។ រីឯនៅប្រទេសថៃបេសកជនចិន បានជួបជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក អនុទីន ឆានវីរគុល, រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់តៈពល ណាកផានិច្ច, មេបញ្ជាការកំពូលលោក ឧគ្រីត ប៊ុនតានន្ន និងលោកស្រី ឯកសិរិ ពីនថៈរុជិ លេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសថៃ។លោក តេង បាននិយាយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្នតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ អ្នករបួស និងការផ្លាស់ទីលំនៅដែលបង្កឡើងដោយជម្លោះនេះ ដែលរដ្ឋាភិបាលចិន ចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ លោកសង្កតធ្ងន់ថា អាទិភាពបន្ទាន់បំផុត គឺការសម្រេចបាន បទឈប់បាញ់បន្ទាន់ បញ្ឈប់ការប្រយុទ្ធ និងបន្តការសន្ទនា ដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិវិធី។ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់បេសកកម្មសង្កេតការណ៍អាស៊ាន ក្នុងការតាមដានបទឈប់បាញ់។ ប្រទេសចិនត្រៀមខ្លួនជាស្រេចម្ដងទៀត ដើម្បីជួយបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។លោក តេង បានកត់សម្គាល់ថា ចិនសង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងឈានទៅរកគ្នាទៅវិញទៅមក ធ្វើការដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញ តាមបណ្តោយព្រំដែន។ ទាំងប្រទេសកម្ពុជា និងថៃ បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិន ក្នុងការលើកកម្ពស់សន្តិភាព និងការចរចាតាមរបៀបដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់។ នេះបើយោងតាមក្រសួងការបរទេសចិនដដែល។ក្រសួងការបរទេសចិន បានបង្ហាញថា ប្រទេសទាំង២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព និងបានសម្ដែងក្ដី សង្ឃឹមក្នុងការសម្រេចបាននូវបទឈប់ បាញ់ប្រកបដោយចីរភាពនិងបាននិយាយ ថា ពួកគេមានឆន្ទៈក្នុងការរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេស ចិន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងស្តារ សន្តិភាពនិងស្ថិរភាពនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ឡើងវិញនៅពេលឆាប់ៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ