ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាជនភៀសសឹក
Tue,23 December 2025 (Time 09:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ប្រតិភូដឹកនាំដោយឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយកខុទ្ទកាល័យ ដើម្បីនាំយកអំណោយពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ប្រគល់ជូនឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចាត់ចែងចែកជូនដល់ប្រជាជនភៀសសឹក តាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។

អំណោយសម្ភារនិងគ្រឿងឧបភោគបរិភោគខាងលើនេះ រួមមាន ឃីតចំនួន ១០០០កញ្ចប់ (ចំនួន ៧មុខ) និងអង្ករចំនួន ១០០០ការុង ស្មើនឹង១០តោន និងត្រូវបានវេចខ្ចប់ដោយថ្នាក់ដឹកនាំនិងភរិយា ព្រមទាំងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងស្មារតីមនុស្សធម៌ ការចែករំលែក ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីជាការចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនប្រជាជនភៀសសឹក នៅក្នុងពេលដ៏លំបាកនេះ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ មានចំនួន ៥ ២៤៥ គ្រួសារ ស្មើនឹង ១៥ ៨៨៧ នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ