ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង បំផុសស្មារតីឱ្យប្រជាពលរដ្ឋភៀសសឹកចាប់ផ្ដើមធ្វើការដាំដុះបន្លែផ្សេងៗដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ
Mon,22 December 2025 (Time 09:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញពិនិត្យសកម្មភាព ប្រជាពលរដ្ឋភៀសសឹកកំពុងធ្វើការដាំដុះបន្លែដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ នៅមណ្ឌលសុវត្ថិភាពវត្តអូរដូនពៅ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល។

ទន្ទឹមនឹងទទួលបានការជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីសប្បុរសជន ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបំផុសស្មារតីឱ្យប្រជាពលរដ្ឋភៀសសឹកចាប់ផ្ដើមធ្វើការដាំដុះបន្លែផ្សេងៗដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋចេះតស៊ូ ប្រែក្លាយការឈឺចាប់ដោយសារការឈ្លានពានពីភាគីថៃពង្រឹងស្មារតីជាតិនិយម ដើម្បីជាតិខ្មែរយើងកាន់តែរឹងមាំ។

សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់រដ្ឋបាលខេត្តបានចាត់តាំងអភិបាលរងខេត្ត១រូប និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងរដ្ឋបាលស្រុក រដ្ឋបាលឃុំ ជួយចាត់ចែងការងារសណ្ដាប់ធ្នាប់ មើលការខុសត្រូវសុខភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ