ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ជាង ២៣៥ រួមនឹងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀត បានបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាល រាជធានីភ្នំពេញ
Mon,22 December 2025 (Time 08:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ ការរៀបចំទទួលអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដែលរៀបចំដោយរដ្ឋបាល រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ មានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ចំនួនជាង ២៣៥ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀត បានបរិច្ចាគ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូនប្រជាពលរដ្ឋ ដែលត្រូវបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពនានា។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមានលោក ហួត ហៃ លោក ហ៊ុន សុរិទ្ធី និងលោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលថ្ងៃនេះ រួមមាន រដ្ឋបាលខណ្ឌឬស្សីកែវ, រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក និងសប្បុរជនក្នុងស្រុក និងនៅក្រៅស្រុកផងដែរ។ ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែធ្នូនេះ មានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋនិងក្រុមហ៊ុនឯកជន ចំនួន ២៣៥ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផង បាននាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ជូនមករដ្ឋបាល រាជធានីភ្នំពេញ។

ក្នុងនាមលោក ឃួង ស្រេង, លោក ហួត ហៃ លោក ហ៊ុន សុរិទ្ធី និងលោក ពេញ ធារម្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខណ្ឌ និងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះ មកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបានកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងប្រជាពលរដ្ឋជាជនភៀសសឹក។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ