ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ
Tue,02 December 2025 (Time 06:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 6នាក់)

សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លោក ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ មិនមែនជាតួនាទីដាច់មុខរបស់ក្រសួងស្ថាប័នណាមួយនោះទេ ប៉ុន្តែជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការលើកឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

លោក ប៉ាក សុខុម បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ ក្នុងន័យនេះ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន។
លោកបន្ថែមថា នៅកម្ពុជាការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍មានភាពចម្រុះ។ ការបណ្តុះបណ្តាលអាចធ្វើឡើងដោយផ្នែករដ្ឋដែលក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់ ការធ្វើឡើងដោយឯកជនដែលមានសាលាបណ្តុះបណ្តាល ដំណើរការដោយឯកជន ហើយអាចធ្វើឡើងដោយអង្គការ សមាគម ដែលមាន មូលនិធិសម្រាប់ដំណើរការនូវវគ្គបណ្តុះបណ្តាល និងមានគ្រឹះស្ថានសិក្សាផ្សេងទៀតដែលបានបើកដំណើរការនៅតាមរាជធានី ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបបានទាំងបរិមាណ និងគុណភាពបំពេញតាមតម្រូវការជាក់ស្តែងនៃការវិវត្តវិស័យទេសចរណ៍។

ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល គឺមានការបើកទូលាយ ការបណ្តុះបណ្តាលដោយផ្ទាល់នៅនឹងទីតាំងការងារ ការហ្វឹកហាត់ការងារដោយផ្ទាល់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀត ដែលមានគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិកជាប់ជាប្រចាំ។ លោកថា ការកសាង និងបណ្តុះបណ្តាលគ្រូបង្គោល ការទទួលស្គាល់ការវាយតម្លៃសញ្ញាបត្រតាមរយៈសមត្ថភាព និងបទពិសោធន៍ដែលទទួលបានកន្លងមកទាំងអស់នេះសុទ្ធតែមធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានគុណភាព ការទទួលស្គាល់ជាផ្លូវការទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ ដែលការងារនេះ ទាមទារឱ្យមានការចូលរួមពីសាលាបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាភាគីពាក់ព័ន្ធវិស័យឯកជន ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២៣ សមាគមក្លឹបទេសចរណ៍សៀមរាបក៏បានធ្វើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ បានចំនួន៧០០នាក់ ក្នុងនោះនៅឆ្នាំ២០២៣ចំនួន ៣០០នាក់ នៅឆ្នាំ២០២៤ ចំនួន២០០នាក់ និងក្នុងឆ្នាំសិក្សា២០២៥ ចំនួន២០០នាក់។

លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាវ បានលើកឡើងដែរថា ការបណ្តុះបណ្តាលមិនបញ្ចប់ត្រឹមនេះទេ។ សមាគមត្រៀមទទួលសិក្ខាកាមចំនួន ២០០នាក់ បន្ថែមទៀតសម្រាប់សិក្សាជំនាញក្នុងវិស័យទេសចរណ៍នៅក្នុងឆ្នាំសិក្សា២០២៦ ខាងមុខនេះ។ តាមរយៈការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលកម្ពុជា (HoKa) អនុវត្តដោយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានសម្រួលកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ពីកម្មវិធីវគ្គបណ្តុះបណ្តាលខ្លី មកជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដោយសាលាបានបន្ថែមនូវកម្មវិធីជំនាញទន់ ទំនាក់ទំនង ភាសាបរទេស កុំព្យូរទ័រ និងជំនាញចាំបាច់មួយចំនួនទៀត ដែលបានផ្តល់ជាទុនដ៏រឹងមាំសម្រាប់សិក្ខាកាមយើងអាចធ្វើការបានយ៉ាងល្អប្រសើរ ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងមានលទ្ធភាពអភិវឌ្ឍសមត្ថភាពខ្លួនបានយ៉ាងល្អប្រសើរបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ