ត្បូងឃ្មុំ៖ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវមួយខ្សែក្នុងស្រុកអូររាំងឪ ប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០%។ការថ្លែងវាយតម្លៃបែបនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកស្រី ដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ និងវាយតម្លៃការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៤,០០០ម៉ែត្រ ដែលស្ថិតនៅពីភូមិទួលសូភី ឃុំទួលសូភី ទៅភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ក្រោយពីបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ផ្នែកនៃផ្លូវ លោកស្រី ឯក គន្ធវារី បានបង្ហាញក្តីរីករាយ និងបានគូសបញ្ជាក់ថា ការងារសាងសង់នេះ ពិតជាមានភាពរឹងមាំ និងសោភ័ណភាព ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់អង្គភាពអនុវត្តគម្រោង គឺបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិកា។ លោកស្រី និងគណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកការងារនេះទាំងស្រុង ដោយចាត់ទុកថា បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលក្រសួងកំណត់។សូមបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់ថវិកាជំពូក ២១ ដោយមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំជាសេនាធិកា។ ផ្លូវនេះមានប្រវែង ៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ អមដោយការងារសិល្បការ្យសំខាន់ៗដូចជា៖ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស, ការសាងសង់លូមូលមុខពីរ ៤កន្លែង, លូមូលមុខមួយ ៣កន្លែង, អណ្ដូងលូមានគម្រប ៦កន្លែង និងស្លាកឈ្មោះផ្លូវ ១កន្លែង ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែងាយស្រួលជាងមុន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ