ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា-កាណាដា នៅឆ្ងាយគ្នាក៏ពិតមែនតែទំហំពាណិជ្ជកម្មមានរហូតដល់ទៅ១ពាន់លានដុល្លារអាម៉េរិក
Tue,02 December 2025 (Time 05:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ភ្នំពេញ​៖​ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះកើនឡើងដល់ជាង១ពាន់លានដុល្លារអាម៉េរិក។
មានប្រសាសន៍បែបនេះនាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ការមកដល់របស់ លោក Christian DesRoches និងសហការី នៅកម្ពុជានាពេលនេះ ដោយសម្ដេចតេជោបានចាត់វត្ដមានរបស់ឯកអគ្គរដ្ឋទូត កាណាដា ជាការញុំាងទំនាក់ទំនងកម្ពុជា និងកាណាដា ឲ្យកាន់តែរីកតែរីកចម្រើន ហើយសម្ដេចក៏បានសម្ដេចក្ដីរីករាយចំពោះការវិលត្រលប់របស់កាណាដា សារជាថ្មីក្នុងការដាក់ស្ថានទូតរបស់ខ្លួនប្រចាំការនៅកម្ពុជា ដែលនេះបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់របស់កាណាដាចំពោះទំនាក់ទំនងប្រទេសទាំងពីរ។
នាឱកាសនេះលោក Christian DesRoche បានអរគុណដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក និងសហការីចូលជួបសម្ដែងការគួរសមនៅពេលនេះ ដោយក្នុងនោះ លោក បានបង្ហាញនូវការរីកចម្រើននូវទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ហើយលោកផ្ទាល់គឺស្រលាញ់ចូលចិត្ដប្រទេសកម្ពុជានិងអាចនិយាយភាសាខ្មែរបានដែរ។
លោក Christian DesRoche មានប្រសាសន៍ថា វត្ដមានរបស់លោកនៅកម្ពុជា នឹងជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា-កាណាដា ឲ្យកាន់តែរឹងមាំ សកម្ម និងរីកចម្រើន ដោយក្នុងនោះ លោកលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការកើនឡើងជាលំដាប់ដែលស្របទៅនឹងការទំនាក់ទំនងទ្វេរភាគីផ្នែកនយោបាយ និងការទូតផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយជុំវិញការលើកឡើងរបស់លោក Christian DesRoche ជាពិសេសគឺការកើនឡើងនូវទំហំពាណិជ្ជកម្មដែលក្នុងរយ:ពេលកន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា កើនដល់ជាង១ពាន់លានដុល្លារដែលសម្ដេចតេជោ បានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានការកើនឡើងយ៉ាងដូចនេះមិនមែនជារឿងសាមញ្ញនោះទេ ដែលប្រទេសនៅឆ្ងាយពីគ្នាតែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ទឹកប្រាក់ដ៏ធំបែបនេះដែលទាំងនេះស្ដែងចេញពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ដរបស់ភាគីទាំងពីរ។
សម្ដេចតេជោ ក៏បានបន្ដថា សម្ដេចសង្ឃឹមថា កម្ពុជានិងកាណាដា នឹងរួមសហកាគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនៅទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលជាទំនាក់ទំនងជាប្រវត្ដិសាស្ដ្រយូរមកហើយដែលរក្សាបានយ៉ាងល្អមកដល់បច្ចប្បន្ន ហើយក៏ជាផ្នែកមួយដែលនឹងរុញច្រានទំនាក់ទំនងផ្សេងទៀត ដូចជាសេដ្ឋកិច្ច ការវិនិយោគ។
ជាថ្មីម្ដងទៀត លោក Christian DesRoche បានសម្ដែងការចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយកន្លងមក លោកក៏បានចាប់អារម្មណ៍និងបានសិក្សាពីប្រវត្ដិនៃការតស៊ូ ក្នុងការការដឹកនាំប្រទេសកម្ពុជារបស់សម្ដេចតេជោផងដែរ បន្ថែមពីនោះលោក ថានឹងជំរុញ និងកៀងគរអ្នកវិនិយោគកាណាដាឲ្យកាន់តែច្រើនមកវិនិយោគនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ