ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ៤៧ឆ្នាំមកនេះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅតែបន្តដើរតួនាទីជាកម្លាំងប្រមូលផ្តុំពីគ្រប់ទិសទី ក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គឺការកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា
Tue,02 December 2025 (Time 05:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) នៅសាលសន្និសីទចតុមុខ។
គិតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងរយៈពេល ៤៧ឆ្នាំហើយ ។ រណសិរ្ស នៅតែបន្តដើរតួនាទីជាកម្លាំងប្រមូលផ្តុំពីគ្រប់ទិសទីក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន គឺការកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៧ នៃថ្ងៃកំណើត ២ធ្នូ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងសុខសន្តិភាព ស្ថិរភាព សុភមង្គលនិងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យអស់រយៈពេល ៤៧ឆ្នាំ ក្រោមម្លប់ត្រចះត្រចង់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិប តី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃនិតិកាលទី៧នៃរដ្ឋសភា និងជាគណៈធិបតីកិត្តិយសនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះជោគជ័យ និងសមិទ្ធិផលទាំងឡាយ សម្រេចបានបន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រ២ធ្នូ។ យើង បានរួមចំណែកអភិ
វឌ្ឍន៍ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិ នៅទូទាំងប្រទេស។”
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា នាវាកម្ពុជា បានច្បាមយកមកវិញនូវសន្តិភាព និងស្ថិរភាពពេញលេញជូនប្រជាជនដែលជាគុណតម្លៃស្នូល នៃការចាប់ផ្តើមឡើងវិញក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ មានការរីកចំរើន មកដល់បច្ចុប្បន្ន ឈរលើមូលដ្ឋានសុខសន្តិភាព ស្ថិរភាពនយោបាយ។ ប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន និងអាចបន្សាំខ្លួននៅក្នុងសេដ្ឋកិច្ចតំបន់ ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់ផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា នៅមុនការឆ្លងរាលដាលជំងឺកូវីដ១៩មក ដល់កម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចជា មធ្យមលើស៧%ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលចុងក្រោយនេះ ទោះបីជាមានបញ្ហាសាកលយ៉ាងណា ក៏សេដ្ឋកិច្ចកម្ពុជា នៅតែបន្តស្ទុះងើបឡើងវិញ មានកំណើន៦%ក្នុងឆ្នាំ២០២៤ និងអាចមានកំណើនកើនឡើងបន្តទៀតក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ខាងមុខនេះ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់នៃសេដ្ឋកិច្ចកម្ពុជា នៅពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ