សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លោក ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ មិនមែនជាតួនាទីដាច់មុខរបស់ក្រសួងស្ថាប័នណាមួយនោះទេ ប៉ុន្តែជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការលើកឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។លោក ប៉ាក សុខុម បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ ក្នុងន័យនេះ ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គ ដែលពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍រួមទាំងផ្នែករដ្ឋ និងផ្នែកឯកជន។លោកបន្ថែមថា នៅកម្ពុជាការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍មានភាពចម្រុះ។ ការបណ្តុះបណ្តាលអាចធ្វើឡើងដោយផ្នែករដ្ឋដែលក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់ ការធ្វើឡើងដោយឯកជនដែលមានសាលាបណ្តុះបណ្តាល ដំណើរការដោយឯកជន ហើយអាចធ្វើឡើងដោយអង្គការ សមាគម ដែលមាន មូលនិធិសម្រាប់ដំណើរការនូវវគ្គបណ្តុះបណ្តាល និងមានគ្រឹះស្ថានសិក្សាផ្សេងទៀតដែលបានបើកដំណើរការនៅតាមរាជធានី ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបបានទាំងបរិមាណ និងគុណភាពបំពេញតាមតម្រូវការជាក់ស្តែងនៃការវិវត្តវិស័យទេសចរណ៍។ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាល គឺមានការបើកទូលាយ ការបណ្តុះបណ្តាលដោយផ្ទាល់នៅនឹងទីតាំងការងារ ការហ្វឹកហាត់ការងារដោយផ្ទាល់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀត ដែលមានគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិកជាប់ជាប្រចាំ។ លោកថា ការកសាង និងបណ្តុះបណ្តាលគ្រូបង្គោល ការទទួលស្គាល់ការវាយតម្លៃសញ្ញាបត្រតាមរយៈសមត្ថភាព និងបទពិសោធន៍ដែលទទួលបានកន្លងមកទាំងអស់នេះសុទ្ធតែមធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានគុណភាព ការទទួលស្គាល់ជាផ្លូវការទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ ដែលការងារនេះ ទាមទារឱ្យមានការចូលរួមពីសាលាបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាភាគីពាក់ព័ន្ធវិស័យឯកជន ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍។សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២៣ សមាគមក្លឹបទេសចរណ៍សៀមរាបក៏បានធ្វើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ បានចំនួន៧០០នាក់ ក្នុងនោះនៅឆ្នាំ២០២៣ចំនួន ៣០០នាក់ នៅឆ្នាំ២០២៤ ចំនួន២០០នាក់ និងក្នុងឆ្នាំសិក្សា២០២៥ ចំនួន២០០នាក់។លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាវ បានលើកឡើងដែរថា ការបណ្តុះបណ្តាលមិនបញ្ចប់ត្រឹមនេះទេ។ សមាគមត្រៀមទទួលសិក្ខាកាមចំនួន ២០០នាក់ បន្ថែមទៀតសម្រាប់សិក្សាជំនាញក្នុងវិស័យទេសចរណ៍នៅក្នុងឆ្នាំសិក្សា២០២៦ ខាងមុខនេះ។ តាមរយៈការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលកម្ពុជា (HoKa) អនុវត្តដោយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានសម្រួលកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ពីកម្មវិធីវគ្គបណ្តុះបណ្តាលខ្លី មកជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង ដោយសាលាបានបន្ថែមនូវកម្មវិធីជំនាញទន់ ទំនាក់ទំនង ភាសាបរទេស កុំព្យូរទ័រ និងជំនាញចាំបាច់មួយចំនួនទៀត ដែលបានផ្តល់ជាទុនដ៏រឹងមាំសម្រាប់សិក្ខាកាមយើងអាចធ្វើការបានយ៉ាងល្អប្រសើរ ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងមានលទ្ធភាពអភិវឌ្ឍសមត្ថភាពខ្លួនបានយ៉ាងល្អប្រសើរបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ