បាត់ដំបង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជា គណៈអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រងមណ្ឌលសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានពីភាគីថៃ។ កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន មន្ទីរ អង្គភាព និងអភិបាលស្រុក។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមាន ប្រសាសន៍ណែនាំដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹកត្រូវគ្រប់គ្រងទិន្នន័យ ប្រជាពលរដ្ឋភៀសសឹកឱ្យបានច្បាស់លាស់ និងអន្តរាគមន៍ដោះស្រាយជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដឱ្យ បានទាន់ពេលវេលា។ឯកឧត្តមអភិបាលខេត្តបានណែនាំបន្ថែម ដល់គណៈកម្មការគ្រប់គ្រងមណ្ឌលត្រូវចុះ ផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋភៀសសឹកធ្វេីការដាំដុះបន្លែដេីម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។ឯកឧត្ដមណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងមណ្ឌលចុះផ្សព្វផ្សាយលេីកទឹកចិត្តឱ្យប្រជាពលរដ្ឋភៀសសឹកដែលរស់នៅតាមស្រុកជាប់ព្រំដែនឆ្ងាយពីតំបន់ហានិភ័យពិនិត្យពិចារណាលើការវិលត្រឡប់ទៅកាន់លំនៅឋានឡេីងវិញដេីម្បីបន្ត ប្រកបរបររកស៊ីជាធម្មតាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ខណៈប្រជាពលរដ្ឋភៀសសឹកមួយចំនួនបានស្ម័គ្រចិត្តវិលត្រឡប់ទៅវិញជាបន្តបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ