ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលក្រុងកំពត ចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនជនភៀសសឹកជាង ១៦០គ្រួសារ
Sun,21 December 2025 (Time 01:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

កំពត៖ លោក លាង រឿនសុធី អភិបាលក្រុងកំពត និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗប្រមាណជាង ១៦០គ្រួសារ ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួននៅក្នុងក្រុងកំពត។

លោកអភិបាលក្រុង បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់ពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និមានសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចកាល សម្តេចទាំងទ្វេ និងលោកអភិបាលខេត្ត តែងតែគិតគូរដល់សុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនជនភៀសឹកដែលកំពុងភៀសខ្លួនមកកាន់ស្រុកកំណើត រស់នៅបណ្តុះអាសន្នជាមួយបងប្អូន និងក្រុមគ្រួសារ។

លោកអភិបាលក្រុងបានបន្តថា បច្ចុប្បន្នដោយសារស្ថានភាពនៃការឈ្លានពានរបស់ចោរសៀម ដែលចង់បានទឹកដីកម្ពុជា បានធ្វើឱ្យកំណើនរបស់ជនភៀសឹកមានការកើនឡើង ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងលោកអភិបាលខេត្ត បានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ឱ្យអាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូន ដោយមិនត្រូវទុកចោលទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពិសេសគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ឱ្យស្លាប់ដោយគ្មានបាយហូបនោះទេ។

ជាមួយគ្នានេះដែរ លោក លាង រឿនសុធី ក៏បានលើកទឹកចិត្តដល់ជនភៀសសឹក សូមឱ្យបន្តយកចិត្តទុកដាក់ ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន និងដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលផងនោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលបងប្អូន ពិសេសចលនារួបរួមសាគ្គីរបស់ពលរដ្ឋខេត្តកំពត តាមរយៈការចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារនិងថវិកាមានច្រើនសន្ធឹកសន្ធាប់ណាស់។

លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូ នឹងស្វែងរកសន្តិភាពមកជូនបងប្អូនវិញក្នុងពេលឆាប់ៗ ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារដឹកដីយ៉ាងរឹងមាំនៅជួរមុខ ដោយមិនឱ្យចោរឈ្លានពានសៀមដណ្តើមយកបានសូម្បីតែមួយចំអាមនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ