ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្ដម កើត រិទ្ធ និងលោកជំទាវ ចែកជូនជនភៀសសឹក
Fri,19 December 2025 (Time 06:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

បាត់ដំបង៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាមួយ ឯកឧត្ដម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងការជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមការងារ ចែកជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន៤ទីតាំង ក្នុងនោះមានមណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស ,វត្តហ្លួងផែង ,វត្តគោកឃ្មុំ និងផ្សារខៀវម៉ឹងអូរតាគីស្រុកថ្មគោល។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងអ៊ំពូមីងប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ួង សុភារិន្ទ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ក្នុងការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុត្ថិភាពខេត្តបាត់ដំបង ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យបរិស្ថាន ការរួបរួមសាមគ្គី និងចេះគោរពស្រលាញ់គ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភៀសសឹក និងប្រគល់អំណោយដ៏ថ្លៃថ្លានៅក្នុងមណ្ឌលសុវត្ថិភាពទាំង៤ ក្នុងស្រុកថ្មគោល ដែលមកពីបណ្តាស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងមួយចំនួនមកពីខេត្តបន្ទាយមានជ័យជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ