ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញ បង្កើតទីបញ្ជាការស្រាល នៅទីតាំងទទួលអំណោយ Eat More បឹងកក់ ក្នុងការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់
Wed,17 December 2025 (Time 10:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួលអំណោយសប្បុរសធម៌ Eat More នៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកន្លែងទទួលអំណោយពីសប្បុរសជន ពីគ្រប់ទិសទី បន្ទាប់ពីទាហានសៀមឈ្លានពាន បូរណភាពទឹកដីកម្ពុជា។

ក្នុងការចុះពិនិត្យនេះដែរ ម្ចាស់ទីតាំងខាងលើបានស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ នូវកិច្ចសហការ ខណៈដែលឯកឧត្តម ឃួង ស្រេង បានសម្រេចបង្កើតទីបញ្ជាការស្រាលមួយ នៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំ កន្លែងផ្ញើម៉ូតូ ជូនអ្នកស្ម័គ្រចិត្តមកចូលរួមរៀបចំវេចខ្ចប់ សម្ភារៈ ស្បៀងអាហារ សម្រាប់ដឹកជូនវីរៈកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តមបានណែនាំ ឱ្យអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅបរិវេណទីតាំងទទួលអំណោយ និងជួយសម្រួល ដល់ទីតាំងចតយានយន្តរបស់សប្បុរសជន តាមរយៈការបង្កើត ទីបញ្ជាការស្រាលមួយកន្លែង ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានេះ លោកអភិបាល ក៏បានទទួលជួយរថយន្តដឹកជញ្ជូនសំភារៈបរិក្ខា ដែលទទួលបានពីសប្បុរសជន ទៅសមរភូមិជួរមុខ។ ដោយប្រកាន់ខ្ជាប់ពាក្យស្លាក «ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀង សំរាប់បងប្អូនភាសសឹក និងវីរៈកងទព័ក្នុងស្មារតីខ្មែរ ជួយខ្មែរ» តាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង ក៏បានលើកទឹកចិត្ត ដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន រួមចំណែកជួយ ឧបត្ថម្ភដល់វីរៈកងទ័ព នៅសមរភូមិជួរមុខ ការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភៀសសឹកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ