ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះសប្បុរជន ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ដែលបន្តនាំយកជំនួយប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក
Wed,17 December 2025 (Time 10:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

(ភ្នំពេញ)៖ សប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ និងក្រុមហ៊ុនឯកជន នៅតែបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារជាច្រើនមុខ ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា ជាបន្តបន្ទាប់នៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។
នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជំនួញដោយផ្ទាល់ពីសប្បុរសជននានា។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ ទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋ និងអាជ្ញាខណ្ឌ មន្ទីរ អង្គភាព ក្រុមហ៊ុនឯកជននានា ដែលបានចូលរួម ចែករំលែកនូវធនធានទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននិងកំពុងភៀសខ្លួនចេញពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សប្បុរសជន ដែលនាំអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ រួមមាន សៅ លក្ខណា, រដ្ឋបាលខណ្ឌទួលគោក, នាយកដ្ឋានគតិយុត្ដ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ក្រុមហ៊ុនតិចស៊ន ៥, ក្រុមហ៊ុនម៉េង ឃាង , រដ្ឋបាលខណ្ឌចំការមន រួមជាមួយសប្បុរសជន, សាខាបក្សប្រជាជនរាជធានីភ្នំពេញ២៥, គណៈកម្មការផ្សារអូរប្ញស្សី, ភោជនីយដ្ឋានជួបបងប្អូនភ្នំពេញ, រដ្ឋបាលខណ្ឌជ្រោយចង្វារ, រដ្ឋបាលខណ្ឌច្បារអំពៅ, ក្រុមហ៊ុន FBP, មជ្ឍមណ្ឌលសេបឌើ, គណៈកម្មការផ្សារទួលទំពូង, គណៈកម្មការផ្សារចាស់, ក្រុមហ៊ុន គឹម ហួយសេង Ltb, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌទួលគោក ព្រមទាំងសប្បុរសជននានា ជាច្រើនទៀត។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ