(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីដំណើរការដឹកនាំគ្រប់គ្រងមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយ រដ្ឋបាលខេត្តក្នុងភូមិសាស្ត្រស្រុកបវេល ស្រុកថ្មគោល និងស្រុករតនមណ្ឌល។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកបវេល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញខិតខំយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់ ជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពខាងលើឱ្យបានល្អប្រសើរបន្តទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ