ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់រដ្ឋបាលខេត្តសៀមរាប និងខេត្តព្រះវិហារ
Tue,16 December 2025 (Time 04:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 84នាក់)

(បាត់ដំបង)៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមមាន៖ អង្ករ១០តោន មី២០០
កេស កន្សែងពោះគោ២០០ អំបុក៤០០ថង់ ទឹកបរិសុទ្ធ១០០កេសធំ និងនំក្រៀម១០កេសធំ ម៉ាសការពារផ្សែងពុល១០០ប្រអប់ និងសម្ភារៈមួយចំនួនទៀត ចូលរួមចំណែកជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីយកទៅចែកជូនជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ខាន់ ម៉ាណេរ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តទាំងពីរ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ផ្គត់ផ្គង់ដល់សមរភូមិមុខ និងបានរៀបចំកន្លែងសុវត្ថិភាព ជូនបងប្អូនជាជនភៀសសឹក ព្រមទាំងផ្គត់ផ្គង់តម្រូវការគ្រប់បែបយ៉ាងជូនពួកគាត់។

បន្ថែមលើនេះ សម្តេចក្រឡាហោម និងឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើបន្ថែមឱ្យបន្តយកចិត្តទុកដាក់លើសុវត្តិភាពក្នុងការរស់នៅ អនាម័យ ផ្គត់ផ្គង់ម្ហូបអាហារ ទឹកភ្លើង ឱ្យបានគ្រប់គ្រាន់ជូនបងប្អូនជនភៀសសឹក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ