ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំក្រុមការងារ ចុះកៀរគរថវិកានៅស្តង់ Royal One និងក្រុមហ៊ុន សែលកាត ដើម្បីរៀបចំការកៀរគរមូលនិធិពីសប្បុរសជន សម្រាប់ជួយជនភៀសសឹក
Tue,16 December 2025 (Time 12:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារកៀរគរថវិកានៅស្តង់មូលនិធិជនភៀសសឹក ដែលមានទីតាំងស្ថិតនៅ Royal One ស្តុបកាណាឌីយ៉ា ច្រមុះជ្រូកជិតអតីតប៉ុស្តិ៍លេខ៣ ចាស់ និងនៅទីតាំងមួយកន្លែងទៀត ស្ថិតនៅមុខក្រុមហ៊ុន សែលកាត ក្បែរវិមានឯករាជ្យ ក្នុងគោលបំណងដើម្បីរៀបចំកៀរគរមូលនិធិពីមហាជន ដើម្បីយកទៅជួយជនភៀសសឹកជាបន្ទាន់។

ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាអនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងដឹកនាំរៀបចំវេចខ្ចប់បន្ទាន់នូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចម្រុះ ដូចជា ភួយ, ក្រម៉ា, សារ៉ុង, ច្រាស់ដុះធ្មេញ, ថ្នាំដុះធ្មេញ, ប្រេងកូឡា, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, អង្ករ, ត្រីងៀត ដាច់ក្រក និងរបស់របរផ្សេងៗទៀត ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹកនៅជំរំសុវត្ថិភាព។

សូមបញ្ជាក់ថា ការវេចខ្ចប់នេះ នឹងរៀបនៅព្រឹកថ្ងៃអង្គារ ទី១៦ នេះ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅ Royal One ស្តុបកាណាឌីយ៉ា អតីតប៉ុស្តិ៍លេខ ៣ចាស់ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវចាំបាច់នៅជំរំភៀសសឹក។ សូមបងប្អូនសិល្បករ និងមហាជនគ្រប់មជ្ឈដ្ឋានចូលរួមជួយឱ្យបានច្រើនកុះករ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ