ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះសួរសុខទុក្ខជនភៀសសឹក ដែលបានមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
Sun,14 December 2025 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

បាត់ដំបង៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រួសារភៀសសឹក ដែលមកស្នាក់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងចំនួន ១៨១គ្រួសារ ប្រមាណជិត ៦០០នាក់ ក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅតាមបណ្តាភូមិសាស្ត្រនានា ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។​
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បាននាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ភៀសសឹកទាំងអស់។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីល្បិចកលដ៏ពិសពុល និងអាក្រក់បំផុតរបស់ភាគីថៃ ដែលតែងតែឈ្លានពាន និងប៉ុនប៉ងយាយីបង្កសង្គ្រាមជាមួយកម្ពុជា។ ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ ជាក់ស្ដែង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយបងប្អូនកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្តឹងតាមរយៈយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ យន្តការថ្នាក់តំបន់ និងស្ថាប័នសិទ្ធិមនុស្សឯករាជ្យ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស និងបង្ហាញពីទឹកចិត្តស្រឡាញ់គាំទ្រកងទ័ព។ លោកក៏បានស្នើសុំឱ្យពលរដ្ឋត្រូវបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ និងបូរណភាពទឹកដីកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំង លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងថ្នាក់ដឹកនាំ បាននាំយកថវិកាមួយចំនួន ជូនដល់ជនភៀសសឹកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ