បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង ទទន្ទឹមនឹងមានការគិតគួរគ្រឿងឧបភោគបរិភោគដល់ជនភៀសសឹក ក៏បានគិតគួរពីសុខភាភ អនាម័យ និងការសិក្សារបស់កូនៗជនភៀសសឹកផងដែរ ខណៈខេត្តនេះមានជនភៀសសឹករាប់ពាន់នាក់មកពីតាមបណ្តាស្រុកជាប់ព្រំដែន រត់គេចពីគ្រាប់ផ្លោងរបស់យោធាថៃឈ្លានពាន។លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថា មានសប្បុរសជនមកពីទីជិតទីឆ្ងាយបានបន្តផ្តល់គ្រឿងឧបភោគបរិភោគមកដល់ជនភៀសសឹកជាបន្តបន្ទាប់ ខណៈអ្នកខ្លះមិនបានយកអីវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃមកមិនទាន់ ទន្ទឹមនេះអាជ្ញាធរក៏បានត្រៀមស្បៀងបម្រុងសម្រាប់ជនភៀសសឹកផងដែរ។ ចំពោះកូនៗរបស់ជនភៀសសឹកអាជ្ញាធរក៏បានគិតគូរដល់ការសិក្សាផងដែរ ដោយអាជ្ញាធរធ្វើការសហការជាមួយអង្គការមួយចំនួនដើម្បីផ្តល់ការសិក្សាអប់រំដល់កូនៗក្នុងអំឡុងភាសសឹកនៅតាមជំរំទាំងអស់។ក្រៅពីនេះការថែរក្សាអនាម័យបរិស្ថានក៏ជារឿងសំខាន់ផងដែរ ដែលអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ដោយនៅក្នុងនោះបានធ្វើការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ មានតាំងពីពេលព្រឹក និងពេលល្ងាច ដោយបានណែនាំដល់ប្រជាពលរដ្ឋឱ្យទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ មិនត្រូវបោះចោលសំរាមពាសវាលពាសកាលនៅកន្លែងដែលខ្លួនស្នាក់នៅបណ្ដោះអាសន្ននេះទេ។លោកអភិបាលរងខេត្ត បានឱ្យដឹងដែរថា ជនភៀសសឹកក្នុងខេត្តបាត់ដំបង ត្រូវបានជម្លៀសមកពីស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងមួយផ្នែកមកពីខេត្តប៉ៃលិន និងបន្ទាយមានជ័យ។ ជាក់ស្តែងនៅមណ្ឌលសុវត្ថិភាព សម្រាប់ជនភៀសសឹកក្តុលតាហែន មានពលរដ្ឋភៀសសឹកចំនួន ១.៤៧៨គ្រួសារ ស្មើនឹងជាង ៧.៨៦៣នាក់ ក្នុងនោះស្រីចំនួន ៣.៩៨៤នាក់ និងកុមារចំនួន ១.៣៥២នាក។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខេត្តនេះមានជនភៀសសឹកចំនួន ៧៦៣០គ្រួសារ ស្មើនឹង ២៩ ០៨៤នាក់ (ស្រី១៥ ១៦១នាក់) និងកុមារ ៨៦ ២២នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ