បាត់ដំបង៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៤ ទីតាំង នៅខេត្តបាត់ដំបង អញ្ជើញអមដំណើរដោយ ឯកឧត្តម សមាជិករដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជនជាច្រើនរូបផងដែរ។សម្ដេច បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹក ដែលបានរងគ្រោះដោយសារការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។សម្ដេច បានមានប្រសាសន៍បន្តថា ក្នុងនាមតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្ដេចសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ថវិកាក៏ដូចជាធនធានផ្ទាល់ខ្លួនជូនរាជរដ្ឋាភិបាល និងតាមសប្បុរសជននានា បានយកមកផ្ដល់ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងទៀត ដែលកំពុងរងគ្រោះដោយការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។ជាមួយគ្នានោះ សម្ដេច ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសជិតខាង មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។សម្ដេច ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋរស់នៅចូលរួមថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកមានចំនួន១០.៣៣៩គ្រួសារ មនុស្សរាយ៣៣.៣០០នាក់បានស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាពដែលរដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលស្រុករៀបចំ។ឯកឧត្តម សុខ លូ ថ្លែងអំណរគុណជាអនេកប្បការចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងដែលជានិច្ចកាលសម្តេចតែងតែចូលរួមលើកទឹកចិត្ត និងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ