ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឃួង ស្រេង នាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៤០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោក សុីម វឌ្ឍន: អ្នកបើកបររថយន្តដឹកជនភៀសសឹក
Sat,13 December 2025 (Time 06:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែធ្នូ ២០២៥នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោក សុីម វឌ្ឍន: អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលបានបាត់បង់ជីវិតដោយពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្ត កាលយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ថវិកាចំនួន ៤០លានរៀលនេះ ជាថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីរួមរំលែកទុក្ខដ៏ក្រៀមកក្រំជាមួយក្រុមគ្រួសារសពលោក សុីម វឌ្ឍន: ដែលត្រូវពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្តក្រុងចំនួន ២គ្រឿង កាលពីរាត្រីថ្ងៃទី០៨ ម៉ោង១២រំលងអាធ្រាធ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បណ្តាលឱ្យអ្នកបើកបររថយន្តបានបាត់បង់ជីវិតគួរឱ្យអនោចអធម្មបំផុត។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំ សោកស្ដាយជាមួយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សុីម វឌ្ឍន: សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការត្តសន្សំកុសលចំនួន ៥លានរៀលផងដែរ។
គួររំលឹកថា កាលពីរាត្រីថ្ងៃទី០៨ ខែធ្នូ វេលាម៉ោងប្រមាណ ១២រំលងអាធ្រាត ឆ្លងចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ អ្នកបើកបររថយន្តក្រុងដឹកជនភៀសសឹកចំនួន ២នាក់ ត្រូវបានពួកទាហានសៀមឈ្លានពានបាញ់ផ្លោងដាក់រថយន្តរបស់ពួកគាត់ នៅចំណុចស្ពានលេខ៨ផ្លូវ៥៦A ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លងកើតហេតុ។ សព លោកសុីម វឌ្ឍន:អាយុ៤៤ឆ្នាំ ត្រូវបានបញ្ជូនមកតំកល់ធ្វើបុណ្យនៅក្នុងត្តសន្សំកុសល និងបានបូជានៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ