ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ស្រូយ សុជាតិ បានដឹកនាំប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ៊ុន ម៉ានី
Mon,01 December 2025 (Time 08:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា អមដោយថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) បានដឹកនាំប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៩ ទាំង១៧ រូប ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីទទួលបានអនុសាសន៍ណែនាំតម្រង់ទិស ចែករំលែកបទពិសោធ និងលើកទឹកចិត្ត មុនពេលចេញដំណើរទៅចូលរួមកម្មវិធី SSEAYP លើកទី៤៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ នៅប្រទេសជប៉ុន។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានអបអរសាទរដល់ប្រតិភូយុវជនទាំងអស់ ដែលបានជាប់ជាយុវជនតំណាងកម្ពុជាក្នុងដំណើរការចូលរួមកម្មវិធី SSEAYP លើកទី៤៩ និងបានចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ជាពិសេសការតាំងចិត្ត និងការត្រៀមខ្លួនប្រកបដោយសមត្ថភាពក្នុងនាមជាតំណាងកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិភូយុវជនទាំងអស់ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីជាមូលដ្ឋានសម្រាប់ការបង្ហាញខ្លួនប្រកបដោយសក្តានុពល ចំណេះដឹង ភាពចាស់ទុំ និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន បង្កើតឡើងក្នុងគោលបំណងបំផុស និងពង្រឹងមិត្ដភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្ដរជាតិ និងដើម្បីបណ្ដុះបណ្ដាលគំនិតសហប្រតិបត្ដិការអន្ដរជាតិ ដោយផ្តល់ឱកាសឱ្យយុវជនទាំងអស់បានរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេស ម្ចាស់ផ្ទះទទួលនាវា ក្នុងនោះក៏មានការអនុញ្ញាតឱ្យយុវជនចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ