បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព សួរសុខទុក្ខជនភៀសសឹក និងចូលរួមជាមួយសប្បុរសជន ចែកបាយនិងម្ហូបអាហារជូនបងប្អូនភៀសសឹកតាមមណ្ឌលសុវត្ថិភាពនានាក្នុងស្រុកបវេល និងស្រុកថ្មគោល ខេត្តបាត់ដំបង។ក្នុឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញត្រូវចុះជួយអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ។ឯកឧត្តមក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពសូមចូលរួមរក្សាអនាម័យបរិស្ថាន ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ប្រជាពលរដ្ឋជាជនភៀសសឹកពីតាមបណ្ដាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពនានាដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍ឈឺចាប់ខ្លោចផ្សារយ៉ាងខ្លាំងដែលត្រូវរងទុក្ខវេទនារត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងដោយសារការបង្កសង្រ្គាមឈ្លានរបស់យោធាថៃមកលើភូមិឋានប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជា។សូមជម្រាបថាស្ថានភាពជនភៀសសឹកដែលចូលមកស្នាក់នៅក្នុងមណ្ឌលសុវត្តិភាពនៅក្នុងខេត្តបាត់ដំបងបាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ