ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជន ចូលរួមបរិច្ចាកជាសម្ភារ គ្រឿងឧបភោគ បរិភោក ដើម្បីផ្ដល់ជូនវិរៈកងទ័ព និងជនភៀសសឹក
Thu,11 December 2025 (Time 03:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងខេត្ត ចូលរួមបរិច្ចាកសម្ភារផ្ទាល់ខ្លួន ដើម្បីរដ្ឋបាលខេត្តនាំយកសម្ភារ គ្រឿងឧបភោគ បរិភោកទាំងនេះ ទៅផ្តល់ជូនដល់វិរៈកងទ័ព និងជនភៀសសឹក ពីការឈ្លានពានរបស់ថៃផងដែរ។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញអធិបតីរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ត្រូវតាមដានព័ត៌មានជាប្រចាំអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា មិនត្រូវចែករំលែក ឬបង្ហោះរូបភាព វីដេអូ កងទ័ពចល័ត សព្វាវុធ ព្រោះវា អាចនឹងបង្ហាញអំពីទីតាំង និងងាយស្រួលឲ្យសត្រូវដឹងមុន។

‎ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា រដ្ឋបាលឯកភាពខេត្ត បានបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយចំនួន រួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។

‎ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា ក្រុមប្រឹក្សាខេត្ត បានរៀបចំវេទិការសាធារណៈ បានដោះស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងក្រុងច្បារមន ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្រាន់ ដោយឡែកតាមបណ្តាស្រុកផ្សេងៗ រដ្ឋបាលខេត្តត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ករណីវិវាទជម្លោះដីធ្លីជាច្រើនឆ្នាំ រដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងដោះស្រាយជូនឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការត្រូវចេញមតិរៀងៗខ្លួន នៅក្នុងបណ្តាញសង្គមព័ត៌មានដែលថៃកំពុងតែឈ្លានពានទឹកដីកម្ពុជា និងចែករំលែកឲ្យបានផុសផុល ហើយ រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋសប្បុរសជនក្នុងខេត្តកំពង់ស្ពឺ ចូលរួមបរិច្ចាកសម្ភារផ្ទាល់ខ្លួន ដើម្បីរដ្ឋបាលខេត្ត នឹងនាំយកសម្ភារ គ្រឿងឧបភោគ បរិភោកទាំងនេះទៅផ្តល់ជូនដល់វិរៈកងទ័ព ដែលកំពុងការពារទឹកដីកម្ពុជា និងជនភៀសសឹក ពីការឈ្លានពានរបស់ថៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ