ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីទេសចរណ៍៖ អ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម បាននឹងកំពុងដើរតួរជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក
Mon,01 December 2025 (Time 11:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិបន្ថែមទៀត។ កម្មវិធីដ៏មានសារៈសំខាន់នេះផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងមានការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ផងដែរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី មន្ត្រីរាជការ និងភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន វីរៈ ប៊ុន ថាំ និងលោក លោកស្រី អ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម (influencers, KOLs) ប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ គាំទ្រ ឧបត្ថម្ភសព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ នៅរាល់ព្រឹត្តិការណ៍ទេសចរណ៍, កម្មវិធីនានារបស់ក្រសួងទេសចរណ៍, គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ជាពិសេស កម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរណ៍ នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោក លោកស្រី បងប្អូន អ្នកផលិតមាតិកា,Influencers, KOLs ទាំងអស់ ជាជនជាតិខ្មែរក្តី ឬ ជនបរទេសក្តី នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកន្លងមក បានលះបង់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, ពេលវេលា, ថវិកាផ្ទាល់ខ្លួន, ធនធាន, សម្ភារៈ សព្វគ្រប់បែបយ៉ាង ក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងផង និងទៅដល់ពិភពលោក។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ,បដិសណ្ឋារកិច្ចកក់ក្តៅ, ការស្នាក់នៅគ្រប់កម្រិត, ការកម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។ ជាពិសេស សូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។

សូមជម្រាបជូនថា សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន $5,000, ជ័យលាភីលេខ ២ ទទួលបាន $1,000, ជ័យលាភីលេខ ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ