ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការអត់ធ្មត់របស់សម្តេចតេជោ និង សម្តេចធិបតី ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយថៃ គឺជាការអត់ធ្មត់ ដែលមនុស្សទូទៅមិនអាចធ្វើបាន ព្រោះសម្តេចបានយល់ពីតម្លៃ នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍ
Wed,10 December 2025 (Time 10:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងសង្គ្រាមជាមួយថៃនាពេលនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដែលមានកិត្តិនាម និងកិត្តិយស នៅលើឆាកអន្តរជាតិ ប៉ុន្តែសម្តេចបានព្យាយាមអត់ធ្មត់ មិនប្រើប្រាស់ពាក្យអ្វី ដែលធ្វើឱ្យមានសង្គ្រាមកើតឡើងឡើយ ទោះបីជាមានការប្រមាថពីប្រទេសថៃក្តី។ សម្តេចធិបតី នៅតែបន្តអត់ធ្មត់ ដោយយល់ពីពាក្យថាសន្តិភាព ហើយការថែរក្សាសន្តិភាពនេះ គឺមិនឱ្យកើតឡើងសារជាថ្មី នូវសង្គ្រាម។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ “ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស”, លោក កែវ រ៉េមី បន្តថា ថៃបានធ្វើសកម្មភាព ដើម្បីបង្កឱ្យមានសង្គ្រាមជាច្រើនលើកច្រើនសារ ដូចជាអំឡុងពេលចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ យោធាថៃបានចាប់កងកម្លាំងកម្ពុជាចំនួន១៨នាក់, ដាក់បន្លាលួស, យកគ្រឿងចក្រឈួសឆាយដី និងចាក់សម្លេងមានប្រេកង់ខ្ពស់ ជាការធ្វើទារុណកម្មផ្លូវចិត្ត, ចូលបាញ់សម្លាញ់ប្រជាជនស្លូតត្រង់ នៅភូមិព្រៃចាន់ រំលោភស្ត្រីជាពលករ ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានបញ្ជាក់ថា “ការអត់ធ្មត់របស់សម្តេចតេជោ និង សម្តេចធិបតី គឺជាការអត់ធ្មត់ ដែលមនុស្សទូទៅមិនអាចធ្វើបាន ព្រោះសម្តេចបានយល់ពីតម្លៃនៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាពិសេសគោរពប្រទេសជិតខាង ទើបសម្តេចធ្វើការអត់ធ្មត់ ដែលមនុស្សធម្មតាមិនអាចធ្វើបាន។”

ជាមួយគ្នានោះ លោក កែវ រ៉េមី ក៏បានលើកឡើងពីសារព័ត៌មានមួយរបស់បារាំង ដែលបានចុះផ្សាយថា កម្ពុជា ជាអ្នកផ្តើមបង្កជម្លោះ។ ត្រង់ចំណុចនេះ លោកចោទសួរថា តើសកម្មភាពយាយីជាច្រើនលើកច្រើនសាររបស់ថៃ តើនោះមិនមែនជាសកម្មភាព ដែលជាអ្នកចង់បង្កសង្គ្រាមមុននោះឬយ៉ាងណា? លោកបន្តថា មិនអាចនោះទេដែលកម្ពុជា ជាប្រទេសតូច មានវិស័យការពារជាតិតូចជាង ទៅបង្កសង្គ្រាមជាមួយប្រទេសធំ និងខ្លាំងជាងនោះ។

លោកបន្តទៀតថា នៅពេលដែលយើងខ្សោយ មិត្តយើងក៏មិនគាំទ្រយើងដែរ ហើយនៅពេលយើងខ្លាំង ទោះមិនមែនមិត្ត ក៏ក្លាយជាមិតហតរបស់យើងដែរ។ ក្នុងន័យនេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាប្រទេសតូចមួយ សូមឱ្យរួមសាមគ្គីគ្នាពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ទើបកម្ពុជាខ្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ