ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះសង្ឃ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង បានចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទអ្នកជួរក្រោយ រួមគ្នាសង្គ្រោះអ្នកជួរមុខ
Wed,10 December 2025 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

បាត់ដំបង៖ ព្រះសង្ឃ មន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានស្ម័គ្រព្រះទ័យ និងចិត្ត ចូលមកធ្វើការបរិច្ចាគឈាម ដើម្បីជួយដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក ដែលរងគ្រោះបណ្តាលមកពីសង្គ្រាមឈ្លានពានពីភាគីថៃប្រដាប់ដោយអាវុធចូលមកក្នុងបូរណភាពទឹកដីនៃកម្ពុជា ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ ក្នុងពេលចុះពិនិត្យដំណើរការបរិច្ចាគឈាមនៅទីស្នាក់ការ ស.ស.យ.កខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ ដែលបានឯកភាពឱ្យ ស.ស.យ.កខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំទទួលការបរិច្ចាគឈាមពីមន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងក្រុមយុវជននាពេលនេះ ។

លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីបើកដំណើរការទទួលការបរិច្ចាគឈាមភ្លាម មានប្រជាពលរដ្ឋ និងព្រះសង្ឃបានចូលរួមផ្ដល់ឈាមយ៉ាងច្រើនកុះករដែលនេះបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាព ស្រឡាញ់ជាតិ ស្នេហាជាតិរបស់មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងក្រុមយុវជនពេញបេះដូង ។

លោក បានបន្តទៀតថា ការបរិច្ចាគឈាមគឺជាការបង្ហាញពីស្មារតីសាមគ្គីជាតិ រួបរួមជាតិ ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះវីរៈយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ ហើយឈាម ដែលទទួលបាននេះអាចនឹងត្រូវផ្ដល់ជូនតាមបណ្ដាខេត្ត និងអង្គភាព ដែលមានតម្រូវការ ហើយការផ្ដល់ឈាមនេះគឺមិនមានប៉ះពាល់ដល់សុខភាពនោះឡើយ ជាទូទៅបុរស៣ខែ អាចផ្ដល់ឈាមបាន១ដង និងនារី៤ខែ អាចផ្ដល់ឈាមបាន១ដង ខណៈដែលការផ្ដល់ឈាមនេះ គឺមានក្រុមគ្រួពេទ្យពិនិត្យអាយុ និងសុខភាពត្រឹមត្រូវ ហើយសូមអំពាវនាវដល់មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមបន្តចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ស.ស.យ.ក ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ៖ អ្នកជួរក្រោយ រួមគ្នាសង្គ្រោះអ្នកជួរមុខ ក្នុងគោលបំណងដើម្បីជាកម្លាំងចិត្តជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ប្រយុទ្ធនឹងសត្រូវឈ្លានពាន ។

ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ធ្វើឡើងចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង ១៦៖០០នាទីរសៀលតទៅ នៅស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង ស្ថិតនៅផ្លូវពោធិវង្ស ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ