បន្ទាយមានជ័យ៖ ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវអារម្មណ៍ រំភើប ត្រេកអរយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ទឹកចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ដែលបានជួយឧបត្ថម្ភថវិការ សម្រាប់ធ្វើការជួសជុលផ្លូវលំខូចខាតខ្លាំង ចំនួន២ខ្សែ ឡើងវិញកាលពីពេលថ្មីៗនេះ។នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក អ៊ុច មករា មេឃុំចង្ហា បានឲ្យដឹងថា ផ្លូវលំចំនួន២ខ្សែនេះ ខ្សែទី១ មានប្រវែង៧,០០០ម៉ែត្រ ពីឃុំចង្ហា ដល់ភូមិពង្រ សង្កាត់កំពង់ ស្វាយ បានធ្វើការគៀរកិនចាក់ដីល្បាយថ្ម។ ខ្សែទី២ ដែលកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមានប្រវែង៧២៩ ម៉ែត្រ បានធ្វើការគៀរកិន ចាក់ដីល្បាយថ្ម និងក្រាលថ្មមិច។លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ថា ការជួសជុលផ្លូវលំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលធ្វើឱ្យតំបន់នេះកាន់តែមានការអភិវឌ្ឍ និងកែប្រែមុខមាត់ គួរឱ្យកត់សម្គាល់ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺប្អូនៗក្មួយៗសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនបានយ៉ាងស្រួល និង ពេលបងប្អូនប្រជាពលរដ្ឋឈឺថ្កាត់យប់ព្រលប់ អាច ទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ