ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
Sun,09 November 2025 (Time 03:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលវិមានឯករាជ្យ ក្រុងបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថាថ្ងៃទី៩ វិច្ឆិកា ១៩៥៣ គឺជាទិវាដ៏មហានក្ខត្តឫក្ស បើកទំព័រសករាជជាប្រវត្តិសាស្ត្រ ចារឹកនូវការផ្ទេរអំណាចទាំងអស់របស់ពួកអាណានិគមនិយមបារាំង ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ហើយប្រទេសកម្ពុជា ក៏បានទទួលឯករាជ្យពេញបរិបូរណ៍ចាប់ពីពេលនោះ ប្រជាពលរដ្ឋទូទាំងប្រទេសបានប្រសិទ្ធនាមថ្វាយព្រះអង្គថា ព្រះបិតាឯករាជ្យជាតិជារៀងដរាបតរៀងមក។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្រោមម្លប់សន្តិភាពដោយបានប្រែក្លាយមាតុភូមិកម្ពុជា ទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវគុណតម្លៃនៃសុខសន្តិភាព ប្រក្រតីភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អ និងពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដោយគ្មានការរើសអើង និន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្ថែមថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់នៃការអភិវឌ្ឍ ហើយ កំពុងតែឈានទៅមុខយ៉ាងស្វិតស្វាញតាមទិសដៅដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ប្រកបដោយក្តីសង្ឃឹម ក្រោមមគ្គុទេសន៍ដឹកនាំរបស់ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ក្នុងការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានធ្វើការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ដើម្បីឆ្លើយ តបឱ្យកាន់តែមានប្រសិទ្ធភាពទៅនឹងតម្រូវការនៅមូលដ្ឋាន និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណត់ចក្ខុវិស័យប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។

ឯកឧត្តម សង្កត់ធ្ងន់ថា សម្រាប់ខេត្តបាត់ដំបង មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងប្រែមុខមាត់ថ្មីជាបណ្ដើរៗ ទាំងផ្នែករូបវន្ត និងអរូបវន្ត ព្រមទាំងវិស័យផ្សេងទៀត ក៏ត្រូវបានស្ដារសាងសង់ ជួសជុល កែលម្អបន្តបន្ទាប់ ជាពិសេសក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលតាមតម្រូវការចាំបាច់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ឯកឧត្តម សុខ លូ ប្ដេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចបហាបវរធិបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាថែរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃជាតិកម្ពុជា និងការពារយ៉ាងដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុត ការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន រួមទាំងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចូលរួមលុបបំបាត់ល្បែងស៊ីសងគ្រប់ទម្រង់នៅតាមមូលដ្ឋាន។ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យទទួលបានជោគជ័យសំដៅរួមគ្នាថែរក្សាសុខសុវត្ថិភាពនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់រៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ