បាត់ដំបង ៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកម្សាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង នាឱកាសថ្ងៃឈប់សម្រាក រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។នេះបើតាមការផ្តល់ព័ត៌មានពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយលោក បានបញ្ជាក់យ៉ាងដូច្នេះទៀតថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣.៩៥៥ នាក់ គឺមានការកើនឡើង១២,១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។លោក ហម អរុណ បានបន្តទៀតថា ក្នុងចំណោមភ្ញៀវជាង១២ម៉ឺននាក់នោះ មានភ្ញៀវជាតិចំនួន១២៣.០៨០ នាក់ កើនឡើង១២,២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩.៦៧៧ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន៨៧៥ នាក់ កើនឡើង ៧,៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៨១២នាក់ ។លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញឱ្យដឹងផងដែរថា ភ្ញៀវដែលបានមកលេង និងស្នាក់នៅក្នុងខេត្តបាត់ដំបង បានដើរកម្សាន្តនៅតាមរមនីយដ្ឋាន និងតាមទីវត្តអារាមនានា បានរៀបចំឱ្យមាននូវកម្មវិធីដាល់អំបុកបែបសហគមន៍ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍ និងពិសេសមួយទៀត គឺមកលេងកម្សាន្តនៅក្នុងក្រុងបាត់ដំបង ខណៈដែលសមាគមហ្វារពន្លឺសល្បៈ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតប្រចាំឆ្នាំ នៅតាមបណ្តោយផ្លូវលេខ២ ចំកណ្តាលក្រុងបាត់ដំបង ដែលមានការចូលរួមសំដែងដោយក្រុមសិល្បករ សិល្បការិនីរបស់ហ្វាពន្លឺសិល្បៈ និងក្រុមសិល្បៈអន្តរជាតិជាច្រើនប្រទេស បានសំដែងរួមគ្នា និងមានកម្មវិធីសំដែងថ្មីៗរហូត មិនដដែលៗជាន់គ្នា គឺកាន់តែទស្សនា កាន់តែជក់ចិត្ត ដែលធ្វើឱ្យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយនឹងប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ