កណ្តាល៖ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការីនី ប្រមាណជាង ៤០នាក់ ទៅរៀបចំធ្វើកម្មវិបស្សនា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងភូមិភ្នំបាត ឃុំផ្សារដែក ស្រុកពញា ខេត្តកណ្តាល។តាមរយៈរបៀបវារៈនៃកម្មវិធីបានបញ្ជាក់ថា នៅក្នុងរយៈពេល៣ថ្ងៃនេះ កម្មវិធីវិបស្សនា ក៏បានរួមបញ្ចូលកម្មវិធីជាច្រើនផងដែរ។ ក្រៅពីការស្តាប់គ្រូឧទ្ទេសនាម និងអង្គុយសមាធិ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយនឹងសិល្បករសិល្បការិនី ក៏ត្រូវសង្រួមចិត្តធ្វើការងារជាច្រើននៅក្នុងវត្ត ដូចជា សម្អាតទីធ្លាវត្ត បន្ទប់ទឹក ព្រះវិហារ និងសាលាឆាន់ជាដើម។ដោយឡែក នៅថ្ងៃវិបស្សនាចុងក្រោយ សមាគមសិល្បករខ្មែរ ក៏មានរៀបចំពិធីដាក់បាត និងនិមន្តព្រះសង្ឃ ចំនួន៧អង្គ មកឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងសុគន្ធកុដិ ផងដែរ។វិបស្សនា គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូងគេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និងចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ ទុក្ខំ និងឣនត្តា។ វិបស្សនា ក៏ជាបច្ចេកទេសមួយ ដើម្បីគាស់រំលើងនូវសេចក្តីទុក្ខឲ្យដាច់ឫសគល់។ វិបស្សនា ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និងបញ្ហាជីវិតទាំងឡាយប្រកបដោយចិត្តស្ងប់ស្ងៀម និងមានលំនឹង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ