ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ អគារសិក្សាថ្មី និងទីចាត់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ដែលជាអំណោយរបស់សម្តេចធិបតី
Fri,07 November 2025 (Time 08:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

បេីតាមគណៈកម្មការសាលា បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត មានបុគ្គលិកសរុប ២៨នាក់ ក្នុងនោះ ផ្នែកបឋមភូមិមានបុគ្គលិកសរុប ១៧នាក់ និងផ្នែកទុទិយភូមិ មានបុគ្គលិកសរុប ៩នាក់។ សិស្សានុសិស្សសរុប ៨៥១នាក់ ថ្នាក់រៀនសរុប ១៦ថ្នាក់ និងបែងចែកជា ២វេនសិក្សា គឺផ្នែកមឋមភូមិ ១វេន និងផ្នែកទុតិយភូមិ ១វេន។

គណៈកម្មការសាលា បានបញ្ជាក់ថា បច្ចុប្បន្នអគារទាំងពីរនេះកំពុងកសាងបានប្រមាណជិត ៩០% និងរួចរាល់ជាស្ថាពរនាពេលខាងដ៏ខ្លីខាងមុខ បន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់ យើងនឹង មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រ ហើយនឹងលែងមានផល លំបាកដូចគ្រាកន្លងមកទៀតហើយ។

ជាមួយគ្នានោះ អាជ្ញាធរឃុំអារក្សត្នោត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការ ថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែល បានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសិក្សា ១ខ្នង ២ជាន់ ស្ទើរនឹង ១២បន្ទប់ និង ទីចាច់ការ ១ខ្នង សម្រាប់បម្រើដល់វិស័យអប់រំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី បានសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យប្រកបដោយគុណភាពផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ