ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់បងប្អូនអាជីវករលក់ដូរ សុំជួយទុកដាក់សម្រាមរក្សាអនាម័យបរិស្ថានតាមដងផ្លូវ ឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
Fri,07 November 2025 (Time 07:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 115នាក់)

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខអាជីវករ ដែលលក់ដូរនៅសងខាងផ្លូវ ផ្សារបែកអន្លូង និងចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ នៅតាមដងផ្លូវ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លង់ រហូតដល់សាលាវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងពេលនោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូន អាជីវករ លក់ដូរ សុំជួយទុកដាក់សម្រាមរក្សាអនាម័យបរិស្ថាន តាមដងផ្លូវ ឲ្យមានសោភ័ណភាព ដើម្បីជាទីកន្លែងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទិញម្ហូបអាហារ ផលិតផល របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ជាមួយគ្នានោះ ឯកឧត្ដម បានណែនាំដល់អភិបាលស្រុក មេឃុំអារក្សត្នោត តាមដាន រាល់ការទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវមានធុងសម្រាប់ដាក់សម្រាម និងជំរុញដល់អាជីវករ កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិចព្រោះថង់ប្លាស្ទិច ជាសារធាតុ ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ផងដែរ។

ឯកឧត្តមក៏ណែនាំ ដល់មេឃុំ មេភូមិ ធ្វើសហការ ជាមួយ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរតាមដងផ្លូវ ធ្វើពលកម្មដើររើសបោសសម្អាត សម្រាម នៅតាមដងផ្លូវឲ្យស្អាត មានសោភ័ណភាព គួរឲ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ចូលមក បរិភោគអាហារ និងមកលែងកំសាន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ