(បាត់ដំបង)ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា បានថ្លែងបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះ ការផលិតស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងខេត្ត សរុបទាំងអស់មានរហូតទៅដល់ជាង៩ម៉ឺនហ.ត គឺស្មើនឹង៣៣៥% លើផែនការដាំដុះជិត៣ម៉ឺនហ.ត ខណៈការប្រមូលផលស្រូវប្រាំងគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ទើបសម្រេចបានប្រមាណ៧% ប៉ុណ្ណោះ ។ការថ្លែងនេះ ក្នុងពេលដែលលោក និងក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំ បងជាច្រើនទៀត បានចុះត្រួតពិនិត្យស្ថានភាពនៃការប្រមូលទិញស្រូវពីកសិកររបស់ក្រុមហ៊ុនស៊ីធីរ៉ៃស៍ នៅស្រុកថ្មគោល និងវាយតម្លៃប្រមើលមើលនូវការប្រមូលផលស្រូវ OM 5451 ស្រងែ និងសែនក្រអូប ក្នុងចន្លោះពីសប្តាហ៍ទី៤នៃខែមករា ពោលគឺក្នុងកំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នាពេលខាងមុខនេះ ដែលនឹងប៉ះពាល់ដល់ការលក់ ទិញស្រូវនាអំឡុងពេលនេះ ដើម្បីត្រៀមលក្ខណៈជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលនៅជិតតំបន់ផលិតរបស់កសិករ ក្នុងការចុះជួយប្រមូលទិញឱ្យបានទាន់ពេលវេលា ។ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ផងដែរ អំពីការចុះធ្វើការជាមួយវិស័យឯកជនជាពិសេសរោងម៉ាស៊ីនកិនស្រូវធំៗ ដែលកែច្នៃអង្ករសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដើម្បីធ្វើការសម្របសម្រប ក្នុងការចុះជួយប្រមូលទិញឱ្យបានទាន់ពេលវេលា ក្នុងករណីមានការរាំងស្ទះ ។លោក ឈឹម វជិរា បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ននេះ មន្រ្តីជាន់ខ្ពស់ក្រសួង និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បាននិងកំពុងចុះនៅតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលស្ថានភាពស្រូវ ដែលដល់រដូវកាលច្រូតកាត់ហើយមានការប្រឈមនឹងបញ្ហាអ្វីផ្សេងៗ ក្នុងការទិញ លក់ដើម្បីសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីចុះជួយប្រមូលទិញឱ្យបានទាន់ពេលវេលា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ