(បាត់ដំបង) ៖ ក្នុងឱកាសថ្ងៃឈប់សម្រាកនាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជិត៥ម៉ឺននាក់ បានមកមកដើរលេងកម្សាន្តនៅខេត្តបាត់ដំបង ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ អំពីសេវាម្ហូបអាហារ និងការស្នាក់នៅជាដើម ។អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ឱ្យដឹងយ៉ាងដូច្នេះថា ភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ត្រូវថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សរុបទាំងអស់មានចំនួន៤៩.៧៦៩នាក់ ក្នុងនោះទេសចរជាតិ មានចំនួន៤៩.៤៥៤ នាក់ ទេសចរអន្តរជាតិ មានចំនួន៣១៥នាក់ ។លោក ហម អរុណ បានបញ្ជាក់ទៀតថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តបាត់ដំបង ឆ្នាំនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានភាពសប្បាយរីករាយ នឹងការរៀបចំឱ្យមាននូវទស្សនីយភាពកម្សាន្តផ្សេងៗ នៅតាមទីអារាមវត្តមួយចំនួនក្នុងខេត្ត ដូចជាពិធីដាល់អំបុកជាលក្ខណៈសហគមន៍ រួមជាមួយការប្រគុំតន្ត្រីស្រុកស្រែ ដើម្បីផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានរាំលេងសប្បាយ ហើយភាពសប្បាយរីករាយនេះមិនត្រឹមតែជាការកម្សាន្តប៉ុុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់នៃសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ ។លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងផងដែរ អំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាបរិស្ថានអនាម័យនៅក្នុងក្រុង និងតាមរមណីយដ្ឋានទេសចរណ៍នានា មានភាពល្អប្រសើរ គ្មានបញ្ហាអសកម្មណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ។លោក បានបន្តទៀតថា ទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តបាត់ដំបង នាឱកាសនេះ សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើដំណើរមកលេងកម្សាន្ត ខេត្តបាត់ដំបង ខណៈក្នុងរយៈពេលចុងក្រោយនេះ ខេត្តបាត់ដំបង មានភាពទាក់ទាញលើតំបន់រមណីយដ្ឋានទេសចរណ៍សំបូរបែប ពិសេសទីក្រុងបាត់ដំបងកំពុងធ្វើការអភិវឌ្ឍន៍សួនច្បារអមសងខាងស្ទឹងសង្កែ ក្នុងក្រុង និងមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថាន រួមនឹងការផ្តល់សេវាកម្មផ្សេងៗទៀតកាន់តែល្អប្រសើរ ក្រៅពីនេះអំពីតម្លៃសេវាម្ហូបអាហារ និងការស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ គឺនៅធម្មតាមិនមានការដំឡើងថ្លៃនោះទេឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ