ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម អ៊ុន ចាន់ដា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក សមាជិកាចំនួន ៩៩៩ នាក់ នៅឃុំមេព្រីង ស្រុកបាធាយ ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
Wed,05 November 2025 (Time 09:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិក សមាជិកាថ្មី ចំនួន ៩៩៩ នាក់ នៅឃុំមេព្រីង ស្រុកបាធាយ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ដែលលោកតែងតែគិតគូរអំពីសុខនិងទុក្ខ ដល់បងប្អូនសមាជិក សមាជិកាទាំងអស់គ្នា។

ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក សមាជិកាទាំងអស់ ដែលបានធ្វើការពិចារណាយ៉ាងច្បាស់លាស់ និងសម្រេចចិត្ត សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ។ ម្យ៉ាងទៀតការសម្រេចចិត្តនេះ គឺកើតចេញពីបងប្អូនសមាជិក សមាជិកា ដែលបានពិនិត្យមើលឃើញគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការកសាង អភិវឌ្ឍន៍សង្គមជាតិ ហើយនាំមកនូវភាពរីកចម្រើនរុងរឿង ដល់ប្រជាពលរដ្ឋរបស់ផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា បាទរំលឹកឲ្យដឹងទៀតថា សមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន មានដូចជា ៖ទី១ ៖ ការរំដោះប្រជាពលរដ្ឋរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ទី២ ៖ ការនាំមកនូវសុខសន្តិភាព និងបន្តរក្សានូវនិរន្តរភាព សុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យក្នុងការបន្តនិរន្តរភាព សុខសន្តិភាពនេះ ឲ្យបានយូរអង្វែងដល់កូនចៅ របស់បងប្អូនយើងបន្តទៅមុខទៀត។ ទី៣ ៖ គឺការរក្សាបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង។ ទី៤ ៖ គឺនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើន ជាពិសេសការលើកស្ទួយ កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពប្រសើរឡើងជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ