ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តពោធិ៍សាត់ រៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ (Photos inside)
Wed,05 November 2025 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចខាងលើស្ពានអាកាស ត្រេីយខាងលិចស្ទឹងពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព គឺដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ និងដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងគ្រប់មជ្ឈដ្ឋាន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអុំទូក បានជម្រាបជូនថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព នាពេលនេះ មានរយៈពេលតែមួយថ្ងៃនោះទេ ហើយចំនួនទូកដែលបានដាក់ពាក្យចូលរួមប្រណាំង មានចំនួន១៤ទូក មានកីឡាករ សរុបចំនួន៤៧០នាក់ មកពីគ្រប់បណ្តាស្រុក មន្ទីរ អង្គភាពជំនាញ និងវត្តអារាម ក្នុងខេត្តពោធិ៍សាត់។
ការប្រណាំងទូក «ង» នេះ ដំណើរទៅបាន ដោយប្រើប្រាស់ក្រុមការងារបច្ចេកទេស ចំនួន៣៥រូប ជាមន្ត្រីមកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីរបស់រដ្ឋបាលសាលាខេត្ត មន្ត្រីរដ្ឋបាលជលផលខេត្ត និងយុវជន ដើម្បីរៀបចំទីតាំងប្រណាំង និងការងារបច្ចេកទេស នៃការប្រណាំងទូកទូទៅ ដើម្បីធានាឱ្យការរៀបចំពិធីប្រណាំងទូកមានភាពរលូន ដោយយុត្តិធម៌។
លោកបន្ថែមថា ចំពោះទីលានប្រណាំងទូកនៅលើផ្ទៃទឹកស្ទឹងពោធិ៍សាត់ មានប្រវែង៩៤០ម៉ែត្រ គិតពីទីចាប់ផ្តើម ចំណុចចុងកោះសំពៅមាស ដល់កងព័ន្ធទី១ ប្រវែង៥៤០ម៉េត្រ, កងព័ន្ធទី១ ដល់កងព័ន្ធទី២ ប្រវែង២០០ម៉ែត្រ និងកងព័ន្ធទី២ ដល់ទីព្រ័ត មានប្រវែង២០០ម៉ែត្រ។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការប្រារព្ធពិធីប្រណាំងទូកនាពេលនេះ គឺធ្វើឡើងលក្ខណៈមិត្តភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព មិនមែនយកឈ្នះ យកចាញ់ ឬជ្រើសរើសយកទៅប្រឡងថ្នាក់ជាតិនោះទេ។ ការពិតទៅរដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការប្រារព្ធពិធីប្រណាំទូកថ្នាក់ខេត្ត តែដោយសារស្ថានភាពជម្លោះព្រំដែនធូរស្រាល ពោលគឺក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងមានការចូលរួមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ទើបគ្រប់បណ្តាស្រុក មន្ទីរ អង្គភាពជំនាញ និងវត្តអារាម ក្នុងខេត្តបានស្រុះស្រួលនាំគ្នាប្រារព្ធឡើង។
លោកអភិបាលខេត្តបន្តថា ការប្រារព្ធពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងមក មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់ អំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់នៃសន្តិភាព។
លោក ខូយ រីដា បន្ថែមថា ពិធីប្រណាំងទូក «ង» នាពេលនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រៅពីនោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកលេង និងទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែក នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានត្រៀមរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងអុជកាំជ្រួច បង្ហោះគោម និងប្រគុំតន្ត្រី ចាប់ពីវេលាម៉ោង ០៤ និង៣០នាទីរសៀលតទៅ នៅលើបុរីវប្បធម៌កោះសំពៅមាសផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ