ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ
Wed,15 January 2025 (Time 12:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ដែលពេលនេះកំពុងស្ថិតក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីធានាទាំងការគ្រប់គ្រងមន្រ្តី រួមទាំងវត្តមានប្រចាំថ្ងៃ និងការសុំច្បាប់ឈប់សម្រាក និងដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំពង្រឹងធនធានមនុស្សនៅគ្រប់អង្គភាព។

ការណែនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពេលខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ ដោយសាកល្បងក្នុងជំហានដំបូង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំដាក់ឱ្យអនុវត្តទូទាំងប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាពិសេសការពង្រឹងរដ្ឋបាលឌីជីថលដោយគ្រប់គ្រងមន្រ្តីនគរបាលជាតិក្នុងប្រព័ន្ធតែមួយ។

យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងបទបង្ហាញពីមន្រ្តីជំនាញ ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល អាចប្រើប្រាស់ទាំងតាមកុំព្យូទ័រ និងAppលើទូរសព្ទឆ្លាតវៃ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បន្ថែមថា អគ្គនាយកដ្ឋានធនធានមនុស្ស ក៏បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ