ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥។តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋអាចសប្បាយរីករាយព្រះរាជពិធីបុណ្យនេះបាននៅតាមបណ្តាខេត្តនានា។សម្ដេចបន្តថា កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងឱកាសថ្ងៃឈប់សម្រាក០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា។ដោយឡែកសម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានលើកឡើងដែរថា រីករាយថ្ងៃឈប់សម្រាកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានជូនពរដល់បងប្អូន អ៊ំពូមីង តាយាយរីករាយក្នុងដំណើរកំសាន្តគ្រប់ទិសទីនៃរាជធានី-ខេត្ត និងសូមប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ។សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥នេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ