ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធីសមាធិ « ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៥
Sun,30 November 2025 (Time 12:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសមាធិ « ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិនៃគម្រោងស្អាត សិស្សានុសិស្ស បណ្តាសិល្បករ ក៏ដូចជាអ្នកផលិតមាតិកា(social influencer) និងសាធារណជនជាច្រើននាក់ផងដែរ។

ជាកិច្ចចាប់ផ្ដើម សម្តេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព ជាសមាជិកថេរភាពសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱវាទរៀបចំកម្មវិធីនេះឡើង និងបានសម្តែងធម្មទេសនា។

ទន្ទឹមនិងនេះ លោក នឹម ឈុន្នី បានដឹកនាំធ្វើសមាធិដើម្បីអប់រំចិត្តឲ្យក្លាយទៅ កូនល្អ ពលរដ្ឋល្អ ដោយផ្តោតចម្បងទៅលើស្អាតកាយ ស្អាតវាចា និងចិត្តស្អាត និងជាពិសេសក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។

សូមជម្រាបជូនថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបណ្តុះចិត្តគំនិត និងអាកប្បកិរិយា ដើម្បីទទួលបាននូវការគិតវិជ្ជមាន មានចិត្តគំនិតស្អាត ដែលនាំមកនូវការប្រកាន់ខ្ជាប់ទម្លាប់ល្អ និងការរស់នៅប្រកបដោយភាពសុខដុម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ