ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ស សុខា លើកទឹកចិត្តឱ្យពុទ្ធបរិស័ទគ្រប់រូប បន្តយកចិត្តទុកដាក់លើការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងចេះគោរពច្បាប់សង្គមជាតិ ស្របតាមគន្លងធម៌របស់ព្រះពុទ្ធសាសនា
Sat,29 November 2025 (Time 07:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ព្រៃវែង៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី សសុខា និងលោកជំទាវ ញ៉ែម សាខន សខេង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការបញ្ចុះខណ្ឌសីមា គឺជាកិច្ចពិធីដ៏ឧត្តុង្គឧត្តមដើម្បីប្រកាសទទួលស្គាល់ជាផ្លូវការនូវព្រះវិហារជាទីបរិសុទ្ធសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្ម និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។

ឯកឧត្ដមអភិសន្តិបណ្ឌិតបានបាននបន្តថា ការឆ្លងសមិទ្ធផលនានា ដូចជា៖ ព្រះវិហារថ្មី សាលាឆាន់ កុដិ ឬសមិទ្ធផលផ្សេងៗ ជាការឆ្លុះបញ្ចាំងពីការរីកចម្រើនលើវិស័យពុទ្ធចក្រ តាមរយៈការចូលរួមបរិច្ចាគរបស់ពុទ្ធបរិស័ទ សប្បុរសជន និងការគាំទ្រពីរាជរដ្ឋាភិបាលដែលជាការផ្សារភ្ជាប់រវាងរដ្ឋ និងពុទ្ធចក្រ។

ឯកឧត្ដមបានបន្ថែមថា វត្តអារាមដើរតួនាទីជាស្នូលនៃសង្គមខ្មែរ ហើយវត្តកំចាយមារ បានក្លាយជាមជ្ឈមណ្ឌលនៃការប្រមូលផ្តុំពុទ្ធបរិស័ទ និងជាកន្លែងបណ្តុះបណ្តាលសីលធម៌ និងវប្បធម៌។ ជាការបង្ហាញនៅប្រទេសដែលមានសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត និងចូលរួមកសាងសមិទ្ធផលនានា រួមទាំងសមិទ្ធផលសាសនាដ៏ត្រចះត្រចង់នេះ។

បន្ថែមលើសពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នាទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។

អភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យពុទ្ធបរិស័ទគ្រប់រូប បន្តយកចិត្តទុកដាក់លើការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ និងចេះគោរពច្បាប់សង្គមជាតិ ស្របតាមគន្លងធម៌របស់ព្រះពុទ្ធសាសនា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ