ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងពិនិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ
Sat,29 November 2025 (Time 06:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ភ្នំពេញ៖នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងពិនិត្យទៅលើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនារសៀលនេះ ជារបៀបរបបប្រជុំប្រចាំខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណង ពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានា សម្រាប់អនុវត្តការងារបន្ត ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំងប្រទេស តាមប្រព័ន្ធប្រជុំអនឡាញ។

ក្រោយពីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ កិច្ចប្រជុំក៏បានពិភាក្សាបន្ថែមទៀត ទៅលើការងារថ្មីៗដែលសម្រេចបានចំពោះមុខ ជាពិសេសការងារជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ។ ជាការចូលរួម ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីការគិតគូរអំពី ការងារបន្តទៅមុខ នៅក្នុងការរៀបចំការគ្រប់គ្រងជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ។

ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីការធ្វើជំរឿន ក៏បានសុំគោលការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តចុះធ្វើជំរឿន បន្ទាប់ពីបានជួបប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យយើងចាប់ផ្តើមអនុវត្ត ខណ្ឌដូនពេញ និងចតុមុខ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និងប្រកាសដំណើរការនៃការចុះធ្វើជំរឿនជាក់ស្តែងនៅ ខណ្ឌដូនពេញ និងអញ្ជើញប្រធានបមន្ទីរអប់រំ រួមទាំងការិយាល័យស្រុកទាំងអស់ប្រជុំ ស្តាប់ពីកិច្ចការងារដែលត្រូវអនុវត្តបន្តទៀត។

តាមរយៈការពិភាក្សានិងស្តាប់របាយការប្រចាំខែ និងលើកទិសដៅសម្រាប់ខែធ្នូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានណែនាំជាគោលការណ៍បន្ថែមទៀត ជាការគិតគូរនិងអនុវត្តកិច្ចការងារបន្តពាក់ព័ន្ធ និងការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង និងបទពិសោធន៍ នៃការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ ដើម្បីជាការណែនាំ និងឆ្ពោះទៅដល់ខែធ្នូ ពាក់ព័ន្ធនឹងការត្រៀម ជ្រើសរើសមន្រ្តីក្រមការជំនាន់ទី១២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា ដូចខ្ញុំបានបញ្ជាក់ អ្វីដែលជាការរៀបចំ កែលំអរប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល នៅពេលបច្ចុប្បន្ននេះ គឺមានការទទួលស្គាល់ពីបេក្ខជន ពីអាណាព្យាបាលនៃបេក្ខជន និងមហាជន ប្រជាជនទូទៅតែម្តង ដោយទទួលស្គាល់ថា មិនចាំបាច់មានខ្សែ មិនចាំបាច់មានការអន្តរាគមន៍ តែអស់តែ២ម៉ីនរៀល និងផ្អែកទៅលើអ្វីដែលជាសមត្ថភាពខ្លួនឯង អ្នកណាក៏អាចក្លាយជាមន្ត្រីក្របខ័ណ្ឌ ឬក៏ មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារបានដែរ។ ហើយពាក់ព័ន្ធនឹងការធ្វើជំរឿន បេសកម្មរបស់យើង បើសិនជាយើងមានទិន្នន័យមួយដែលច្បាស់លាស់មានការឯកភាពគ្នា ហើយប្រើប្រាស់ជារួម គឺជាការចូលរួមចំណែកជួយរាជរដ្ឋាភិបាលច្រើនណាស់ ដោយសារចេញពីទិន្នន័យមួយដែលច្បាស់លាស់ គឺយើងអាចរៀបចំផែនការទាំង ការបណ្តុះបណ្តាល ទាំងការជ្រើសរើសមន្រ្តី ការបំពេញបន្ថែមទៀត នេះជាការងារដែលយើងត្រូវអនុវត្តបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ