ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកឆ្លូង ខេត្តក្រចេះ
Sat,29 November 2025 (Time 03:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ក្រចេះ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាលជំងឺនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល រួមមានការបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក ប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ពេទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ។

ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់។

ក្នុងពេលទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពរបស់ TYDA គឺពិតជាបានជួយលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ព្រោះការពិនិត្យ និងព្យាបាលជំងឺ រួមទាំងផ្ដល់ថ្នាំលេប ដោយមិនយកប្រាក់កម្រៃ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវទៅទទួលសេវាពិនិត្យ និងការព្យាបាលជំងឺពីសំណាក់គ្រូពេទ្យ TYDA មានប្រមាណជាង ៣ពាន់នាក់ ហើយលោកសូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយបានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋ នៅតាមមូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺ ដែលក្រុមគ្រូពេទ្យស្ម័គ្រិចិត្តសម្ដេចតេជោ សរុបជាង ៣៤០នាក់ ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះ រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺភ្នែក ជំងឺរោគស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារ ដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤ ៦០០ករណី ខណៈអ្នកជំងឺចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការជួយផ្គត់ផ្គង់ ពីសំណាក់សម្ដេចធិបតី និងលោកជំទាវ ទាំងការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ