ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។យោងតាមលទ្ធផលគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤។សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ របាយការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ ដែលជាភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងដាក់ចេញនូវវិធានការកែតម្រូវសមស្រប។ ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨ បើគិតជាចំណាត់ថ្នាក់ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ក្នុងពិភពលោក លើការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ជារួម ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើតនិងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃខេត្តចំនួន៨កំពុងដំណើរការរៀបចំ រួមមាន កំពត ស្ទឹងត្រែង ស្វាយរៀង កោះកុង ឧត្តរមានជ័យ កណ្តាល មណ្ឌលគិរី និងរតនគិរី។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ចំពោះការគ្រប ដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍ បានកើនឡើងដល់៧១% (ស្មើនឹង៥០ ៤៣៥ លើ ៧០ ៦៥៤នាក់)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ