សៀមរាប៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន លើកទី៣ នៅទីរួមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស និងយុវជនយុវនារី ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់។ក្នុងពិធីបើកយុទ្ធនាការនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីសារៈប្រយោជន៍ នៃការប្រើប្រាស់ App No Drugs ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ លោក បានលើកឡើងថា ការបញ្ចប់បញ្ហាគ្រឿងញៀន ត្រូវការការចូលរួមរួមពីអាជ្ញាធរ សហគមន៍ សាលារៀន និងគ្រួសារ។លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា App No Drug ជាឧបករណ៍សំខាន់ក្នុងការកសាងបាននូវសហគមន៍មានសុវត្ថិភាព និងគ្មានគ្រឿងញៀន ជួយឱ្យប្រជាពលរដ្ឋចូលរួមជួយដល់អាជ្ញាធរចាត់វិធានការប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាព។លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នា ក្នុងការផ្សព្វផ្សាយអប់រំស្តីពី បញ្ហាគ្រឿងញៀន ពង្រីកការប្រើប្រាស់ App NoDrugs ធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។ App No Drug អ្នកប្រើអាចប្រាប់រាល់ទីតាំងករណីបានច្បាស់ ដើម្បីឱ្យអាជ្ញាធរចូលដល់ទីតាំងបានលឿន, អនាមិកធានាអត្តសញ្ញាណអ្នករាយការណ៍, អាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋអំពីស្ថានភាពគ្រឿងញៀន និងផ្តល់អត្ថបទ វីដេអូ និងសារផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។សូមជម្រាបថា ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់លោក កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឌី រ៉ាដូ អភិបាលរង តំណាងអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ