ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និងអំពាវនាវឱ្យមានការចូលរួមពីស្ដ្រី ក្នុងវិស័យឌីជីថល
Fri,28 November 2025 (Time 03:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានជំរុញឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និងបានអំពាវនាវឱ្យមានការចូលរួមពីស្ដ្រីក្នុងវិស័យឌីជីថល។

ការជំរុញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញអធីបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តីប្រកបដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិយោជិត ប្រមាណជាង ៤០០រូប។

លោកដ្ឋមន្រ្តី បានលើកឡើងថា តាំងពីដើមរៀងមក ស្រ្តីគឺកម្លាំងស្នូលក្នុងការចូលរួមកសាង និងស្ថាបនាជាតិ ព្រមទាំងបានចូលរួមដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និងឯកជន។ លោករដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព និងលើកទឹកចិត្តដល់ស្រ្តីក្នុងការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងលើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ