វៀងចន្ទន៍៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងកិច្ចប្រជុំ លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃការរីកចម្រើនទំនាក់ទំនងទ្វេភាគីកម្ពុជា និងឡាវ ដែលត្រូវបានផ្សារភ្ជាប់តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏សំខាន់នេះដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។កិច្ចប្រជុំក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចប្រជុំ លើកទី១៤ នៃJCBC និងស្វែងរកវិស័យថ្មីៗដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត។នាពេលបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំ លើកទី១៥ នៃ JCBC កម្ពុជា-ឡាវ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ