ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន តំណាងសហភាពប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២០រូប។យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និង បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។លើសពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ