ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
វេទិកាសាធារណៈនៅខណ្ឌ៧មករា មានសំណូមពរជាលាយលក្ខណ៍អក្សរ ចំនួន៧ច្បាប់ ដែលអាជ្ញាធររាជធានី នឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ
Tue,25 November 2025 (Time 01:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។

លោកស្រី តិមា វិច្ឆិកាល បានលើកឡើងថា វេទិកាសាធារណៈ នៅក្នុងខណ្ឌ៧មករានេះ មានតែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី៤ម្នាក់ បានឡើងថ្លែង ហើយការថ្លែងនោះ មិនមែនជាសំណើរ ឬសំណូមពរនោះទេ គឺថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី៤ ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ។ ការមិនលើកឡើងជាសំណើរ និងសំណូមពរនេះ មានន័យថាអាជ្ញាធរ បានបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។

លោកស្រីអភិបាលរងបានបញ្ជាក់ថា ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះ ក៏មានសំណើរ និងសំណូមពរជាលាយលក្ខណ៍អក្សរ ចំនួន ៧ច្បាប់ផងដែរ ដែលរាល់សំណើរជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានី នឹងធ្វើការដោះស្រាយជូននៅពេលក្រោយ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព), ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ